ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង តែងតាំងនាយសេនាធិការរង ជានាយករដ្ឋមន្រ្តីបារាំង បន្ទាប់ពីនាយករដ្ឋមន្រ្តីចាស់ លាលែងពីតំណែង

បរទេស៖ យោងតាមការស្ទង់មតិ​ ដែលបានធ្វើឡើងនៅចុងខែមិថុនា ប្រជាជនបារាំងជាងពាក់កណ្តាល ចង់អោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក Edouard Philippe បន្តរក្សាតំណែងជាប្រមុខគណៈរដ្ឋមន្រ្តី បន្ទាប់ពីការបោះឆ្នោតក្រុង ដែលជុំទី ២ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានតែងតាំងលោក Jean Castex នាយសេនាធិការរង ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក Edouard Philippe កាលពីថ្ងៃសុក្របានប្រកាសថា លោកចុះចេញពីតំណែង។

ប្រធានាធិបតីបានណែនាំដល់លោក Castex ដែលជាអ្នកទទួលបន្ទុកខាង យុទ្ធសាស្រ្តការពារមេរោគឆ្លង នៃប្រទេសបារាំងក្នុង ការបង្កើតរដ្ឋាភិបាល។

ការលាលែងពីតំណែងរបស់លោក Philippe កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានទទួលជ័យជម្នះនៅក្នុងទីក្រុង Le Havre នៅអំឡុងពេលនៃការបោះឆ្នោតជុំទី ២ នៃការបោះឆ្នោតទីក្រុងរបស់ប្រទេសនេះ ដោយទទួលបានសំឡេងគាំទ្រ ៥៨,៨ ភាគរយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top