តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងក្នុងបញ្ជូនផ្កាយរណបបញ្ជូនរូបភាពកម្រិតខ្ពស់ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយួន ស្ថិតនៅភាគខាងជើងប្រទេសចិន ក្នុងទឹកដីខេត្ត សានស៊ី កាលពីថ្ងៃសុក្រ ។
ផ្កាយរណបត្រូវបានបង្ហោះឡើងដោយប្រើគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង១១និង១០នាទីព្រឹក (ម៉ោងនៅក្រុងប៉េកាំង) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងដូច្នេះ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃសុក្រ គឺជាការបាញ់បង្ហោះផ្កាយរណបលើកទី៣៣៧ដែល ប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

