ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាលោក Jean Castex ដែលមានអាយុ៥៥ឆ្នាំ ត្រូវបានប្រកាសតែងតាំងក្លាយជា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំងហើយ។
ការប្រកាសតែងតាំង ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីដាក់ជំនួសតំណែងរបស់លោក Edouard Philippe។លោក Castex គឺជាសមាជិកនៃបក្សសាធារណៈ និងជាអតីតទីប្រឹក្សាផ្ទាល់អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy និងបច្ចុប្បន្នទួលបន្ទុកកិច្ចការងារចាត់ចែងទូទាំងការងារ គ្រប់គ្រងប្រទេសក្នុងសម័យកាលកូវីដ១៩។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺថានាយករដ្ឋមន្ត្រីរូបនេះមិនធ្លាប់មានប្រវត្តិបំពេញតួនាទីជារដ្ឋមន្ត្រី នៃក្រសួងណាមួយឡើយ ប៉ុន្តែមានទំនូលខុសត្រូវប្រហាក់ប្រហែលដូចជាធ្លាប់ធ្វើជាប្រធាននៃអង្គការដ៏ធំមួយ របស់ក្រសួងទទួលបន្ទុកកិច្ចការងារសាមគ្គីនិងសង្គមកាលពីឆ្នាំ២០០៥និង២០០៦៕
ប្រែសម្រួល៖ស៊ុនលី