ព័ត៌មានអន្តរជាតិ

មនុស្ស ២១នាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍ លិចទូកនៅនីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន ២១នាក់ ត្រូវបានគេប្រកាសថា កំពុងបាត់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីមានករណីក្រឡាប់ទូកលិច នៅទន្លេ Benue ជាទីតំបន់កុលសម្ព័ន្ធដ៏ធំមួយ នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា ។

លោកស្រី Catherine Anene អ្នកនាំពាក្យប៉ូលិសប្រចាំនៅ Benue បានប្រាប់ដល់ស៊ិនហួ ថា ២នាក់ ត្រូវបានជួយសង្គ្រោះដោយ ក្រុមប៉ូលិសជើងទឹក ដែលភ្លាមៗបន្ទាប់ពីក្រុម បេសកកម្មបានប្រតិបត្តិការ ។

សរុបមានអ្នកដំណើរចំនួន ២៣នាក់ នៅលើទូកដែលបានលិចនោះ ខណៈដែលបានបណ្តែតខ្លួន នៅលើទឹកឆ្ពោះទៅកាន់រដ្ឋធានី Makurdi គឺពីភាគខាងជើងដល់ ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា នៅពេលមានឧប្បតិ្តហេតុកើតឡើង ។

ឧប្បត្តិហេតុនេះបានកើតឡើង ២ថ្ងៃ បន្ទាប់មនុស្ស២១នាក់ ក្នុងនោះមានកាប់ពីទែន ដែលបានរងគ្រោះដោយសារ លិចទូកចម្លងនៅក្រុង Lagos ។ ដោយមានអ្នកស្លាប់ចំនួន ៦នាក់ និង១៤នាក់ត្រូវបានជួយសង្គ្រោះ ហើយនៅមានជីវិតរស់ ទន្ទឹមនឹងនេះដែរ មានអ្នកដំណើរម្នាក់កំពុង បាត់ខ្លួននៅក្នុងឧប្បត្តិហេតុនេះ ។

ក្រុមអាជ្ញាធរក្នុងស្រុក កំពុងធ្វើការស៊ើបអង្កេតទៅលើ ករណីនៃឧប្បត្តិហេតុទាំងពីរនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top