សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍កាល ពីថ្ងៃអាទិត្យថា សរុបធ្វើតេស្តឃើញមានវត្តមានវីរុសកូរ៉ូណា បានកើនឡើងដល់ ២៩៥.៥៣២នាក់ គិតចាប់តាំងពីផ្ទុះជំងឺ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ បានកើនឡើងដល់៦.៣០៨នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១១៦នាក់ ដោយសារជំងឺនេះ នៅក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ។
ក្នុងអំឡុងពេល២៤ម៉ោងដូច គ្នានេះដែរ ការធ្វើតេស្តរកមើលមេរោគ បានរកឃើញមានអ្នកឆ្លងជំងឺថ្មីចំនួន៣.៦៨៥នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នក បង្ហាញរោគសញ្ញាមានចំនួន២.៨៥២នាក់ និងអ្នកមិនបញ្ចេញរោគសញ្ញា ចំនួន៤៣៨នាក់ ។
នៅទូទាំងប្រទេស មានចំនួន២៨.១៩៤ករណី ដែលគេចាត់ទុកថា មានស្ថានភាពធ្ងន់ធ្ងរ រួមទាំងបានធ្វើការព្យាបាលនៅ តាមមន្ទីរពេទ្យ ឬនៅមជ្ឈមណ្ឌលដាច់ដោយឡែក ពីក្នាលើសពី១៥០កន្លែងដែល បានរៀបចំឡើង ដោយរដ្ឋាភិបាលឬត្រូវបាន ដាក់ដាច់ដោយឡែកនៅផ្ទះ ។
អ្នកជំងឺខ្លះប្រមាណ២.០៧៨នាក់ នៅមន្ទីរពេទ្យ និង១.៧៣៦នាក់ បញ្ចូលអុកស៊ីសែន ក្នុងនោះរាប់ទាំង៣៨៤នាក់ មានស្ថានភាពធ្ងន់ធ្ងរបំផុត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា