ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអតិរេកគណនីចរន្ដ ២,២៩ពាន់លានដុល្លារ ក្នុងខែឧសភា

សេអ៊ូល៖ កូរ៉េខាងត្បូង បានប្រកាសពីអតិរេកគណនីចរន្តនៅខែឧសភា ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃអង្គារនេះ ទោះបីអតិរេករបស់ខ្លួនមានចំនួនច្រើនជាងពាក់កណ្តាលឆ្នាំមុន ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញ ដែលបណ្តាលមកពីការឆ្លងនៃជំងឺកូវីដ-១៩។

 អតិរេកគណនីចរន្តរបស់ប្រទេសនេះ មានចំនួន ២,២៩ ពាន់លានដុល្លារក្នុងមួយខែ នេះបើយោងតាមទិន្នន័យបឋមពីធនាគារកូរ៉េ (BOK) ។

 អតិរេកគណនីចរន្ដខាងលើនេះ បង្ហាញពីការផ្លាស់ប្តូរមួយពីឱនភាព ៣,៣៣ ពាន់លានដុល្លារកាលពីខែមុន ដែលជាឱនភាពដ៏ធំបំផុតចាប់តាំងពីខែមករា ឆ្នាំ ២០១១ ។

 ទោះយ៉ាងណាវាក៏បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងពីអតិរេកចំនួន ៥,១៨ ពាន់លានដុល្លារ ដែលបានប្រកាសកាលពីខែឧសភា ឆ្នាំ ២០១៩ ៕ដោយ ឈូក  បូរ៉ា

To Top