Covid-19

ចិន ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការបំផុសរឿងមិនល្អ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញ ខាងផ្នែកនយោយបាយពី សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃចន្ទយ៉ាងដូច្នេះ ។

អ្នកនាំពាក្យ លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយតបទៅនឹងការធ្វើឱ្យ អាម៉ាស់ម្តងហើយម្តងទៀត របស់មន្រ្តីសហរដ្ឋអាមេរិក ក្នុងប្រទេសចិន ក្នុងនាមប្រទេសមានជំងឺនេះ។

លោក Zhao បានថ្លែងថា “លោក Navarro គឺជាអ្នកភូតកុហក និងពោលពាក្យចចាមអារ៉ាម ដែលតែងតែធ្វើការផ្សព្វផ្សាយ” ថា ជាមេរោគនយោបាយ “ដើម្បីធ្វើឱ្យអាម៉ាស់ដល់ប្រទេសចិន ក្រោមលេសនៃជំងឺរាតត្បាត “។

លោកបានថ្លែងថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-១៩) រដ្ឋាភិបាលចិន បានចាត់វិធានការបង្ការ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺរាតត្បាត និងកាត់ផ្តាចភ្នាក់ងារចម្លងរបស់វីរុស ។

លោក Zhao បានបញ្ជាក់ថា ទីក្រុងវ៉ូហាន ដែលជារដ្ឋធានីនៃខេត្ត Hubei បានផ្អាកការដឹកជញ្ជូនទៅក្រៅប្រទេស ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៣ ខែមករា នៅគ្រាដែលមានករណី តែមួយគត់ត្រូវបានបញ្ជាក់ នៅសហរដ្ឋអាមេរិក ។

លោកបានឲ្យដឹងទៀតថា នៅថ្ងៃទី៣១ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣របស់អាមេរិក បានផ្អាកការហោះហើរត្រង់ រវាងសហរដ្ឋអាមេរិក និងចិន ហើយនៅថ្ងៃទី២ ខែកុម្ភៈសហរដ្ឋអាមេរិក បានបិទព្រំដែនជាមួយប្រទេសចិន នៅគ្រាដែលមានករណី ដែលត្រូវបានបញ្ជាក់ថា មានជាង១០នាក់ ប៉ុណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top