Covid-19

ចិន អំពាវនាវឲ្យអាមេរិក បញ្ឈប់ការមើលងាយ កូវីដ១៩

បរទេស៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានធ្វើការទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសម្រាប់សេតវិមាន អាមេរិកលោក Peter Navarro និងអ្នកដែលចូលចិត្តគោរព ការពិតនិងវិទ្យាសាស្ត្រគួរតែ ចាប់ផ្តើមបដិសេធនូវការអនុវត្ត ដែលខុសឆ្គងនៃការពារខ្លួន ពីកូវីដ១៩ ។

ការអំពាវនាវដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា អាមេរិកក៏មិនគួរព្យាយាមធ្វើការ យកចំណេញនយោបាយតាមរយៈ សុខុមាលភាពរបស់ ប្រជាជនរបស់ខ្លួនដែរ ហើយគួរតែចៀសវាងការបោក បញ្ឆោតពិភពលោកដោយការ និយាយកុហក និងពាក្យចចាមអារាម អំពីកូវីដ១៩ទៀតទៅ។

គួរឲ្យដឹងទៀតដែរថា អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ នៅឯសន្និសីទសារព័ត៌មានមួយ នៅពេលដែលលោកឆ្លើយតបទៅនឹង ការធ្វើឱ្យអាម៉ាស់ម្តងហើយម្តងទៀត របស់មន្រ្តីសហរដ្ឋអាមេរិក ដែលតែងតែមើលងាយចិន តាមរយៈការដាក់ឈ្មោះចិន ស្មើទៅនឹងវិរុសមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top