ព័ត៌មានអន្តរជាតិ

Tik Tok ត្រៀមខ្លួនបាត់វត្តមាន នៅក្នុងទីក្រុងហុងកុងឆាប់ៗនេះ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានសរសេរថាកម្មវិធី Tik Tok និងក្រុមហ៊ុនមេរបស់ខ្លួន បានប្រកាសថា ខ្លួននឹងលែងមានវត្តមាន នៅក្នុងទីក្រុងហុងកុងទៀតឡើយ បន្ទាប់ពីប្រទេសចិនបានធ្វើការ ដាក់អនុវត្តច្បាប់សន្តិសុខថ្មី សម្រាប់ទឹកដីមួយនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្សមួយនេះ បានថ្លែងថា នៅក្នុងការសម្រេចចិត្ត ចុងក្រោយមួយគឺ Tik Tok នឹងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ហើយនៅក្នុងទីក្រុងហុងកុង នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កន្លងមកក្រុមហ៊ុនក៏បាននិយាយដែរថា ខ្លួននឹងមិនគោរពតាមសំណូមពរ ណាមួយរបស់រដ្ឋាភិបាលចិន ក្នុងការត្រួតពិនិត្យខ្លឹមសារ ឬផ្តល់សិទ្ធិចូលប្រើទិន្នន័យ អ្នកប្រើប្រាស់របស់ខ្លួនឡើយ ហើយក៏មិនដែលត្រូវបានស្នើសុំ ឱ្យធ្វើដូច្នោះដែរប៉ុន្តែជាលទ្ធផល ចុងក្រោយគឺខុសគ្នាស្រឡះ ទៅនឹងការអះអាងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top