ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជាដកមូលដ្ឋាន ទ័ពចេញពីអ៊ីរ៉ាក់

តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអ៊ីរ៉ាក់លោក Iraj Masjedi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Tehran Times ប្រចាំថ្ងៃនៅថ្ងៃពុធម្សិលមិញនេះថា មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ប្រហែលជា នឹងត្រូវបិទនាពេលអនាគត។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក Masjedi បានធ្វើការកត់សម្គាល់ អំពីការវិវត្តនយោបាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាង និងវានបង្ហើប ពីការចង់ដកមូលដ្ឋាន ទ័ពអាមេរិក ចេញពីប្រទេសនេះ។

លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នកំពុងស្វែង រកការបង្កើតតុល្យភាពរវាង“ តួអង្គសំខាន់ពីរគឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយកំពុងព្យាយាម ប្រើប្រាស់សមត្ថភាព របស់ប្រទេសទាំងពីរ” ។

លោកបានបន្ថែមថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនអាចត្រូវបានគេដកចេញពីអ៊ីរ៉ាក់នោះទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានទទូចឱ្យដកមូលដ្ឋានទ័ព អាមេរិកចេញពីអ៊ីរ៉ាក់ ដោយលើកឡើងថាជាការគំរាមកំហែង សន្តិសុខដល់សាធារណរដ្ឋអ៊ីស្លាម៕

ដោយ ឈូក បូរ៉ា

To Top