ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ មានករណីរញ្ជួយដី កម្រិតមធ្យម ៥រ៉ិចទ័រ វាយប្រហារ មកលើប្រទេស ចំនួន២ នៅអាស៊ីប៉ាស៊ីហ្វិក

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា  យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា នៅវេលាម៉ោង០០និង៥៨នាទីម៉ោងសកល នៅថ្ងៃចន្ទនេះ មានគ្រោះរញ្ជួយដីមួយកម្រិត៥រ៉ិចទ័រ បានវាយប្រហារ នៅភាគខាងជើងខេត្ត ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។

គ្រោះរញ្ជួយដីមានជម្រៅ៣៥គីឡូម៉ែត្រ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៥.១៤៤៧ដឺក្រេនៃរយៈទទឹងបែកខាងជើង និងរង្វាស់៩៤.២០១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។

នៅថ្ងៃដដែលនេះដែរ វេលាម៉ោង១និង៤២នាទី ម៉ោងសកល មានគ្រោះរញ្ជួយដីកម្រិត៥រ៉ិចទ័រ បានអង្រួននៅចម្ងាយប្រមាណ ១១៧គីឡូម៉ែត្រស្ថិតនៅភាគខាងកើតកោះ Mutsu ប្រទេសជប៉ុន ។ 

គ្រោះរញ្ជួយដីនេះមានជម្រៅ ៤៦.១៦គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៤១.២១៥៤ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងមានរង្វាស់១៤២.៦១១១ដឺក្រេនៃ រយៈបណ្តោយប៉ែកខាងកើត ។

គ្រោះរញ្ជួយដីនៅក្នុងប្រទេសតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីផលប៉ះពាល់ ឬការខូចខាតអ្វីនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top