បរទេស៖ កាលពីចុងខែឧសភាសភា តំណាងរាស្ត្របានអនុម័តច្បាប់មួយដែលចែងអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិនមួយចំនួនអំពីការឃុំឃាំង និងការធ្វើទារុណកម្មលើជនជាតិម៉ូស្លីមអ៊ុយហ្គ័រ នៅ Xianjing ដែលជាទឹកដីស្វយ័តនៅភាគពាយព្យនៃប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានដាក់ចេញនូវទណ្ឌកម្មប្រឆាំងនឹងមន្រ្តីនិងអង្គភាពមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋលោក Marco Rubio និងលោក Ted Cruz ដោយហេតុនេះបានធ្វើការសងសឹកប្រឆាំងនឹងការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ចេញនូវទណ្ឌកម្មដែលផ្តោតលើមន្រ្តីជាន់ខ្ពស់ចិន ជុំវិញការចោទប្រកាន់ថា បានរំលោភលើប្រជាជនម៉ូស្លីមអ៊ុយហ្គ័រ នៅតំបន់ភាគខាងលិច Xianjing។ មន្រ្តីផ្សេងទៀតដែលត្រូវបានកំណត់គោលដៅដោយការរឹតត្បិតនោះគឺលោក Sam Brownback ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ និងជាអ្នកតំណាង Chris Smith ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានប្រកាសពីការសំរេចចិត្តនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដោយបន្ថែម ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីទាំង ៤ រូបដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃចន្ទនេះតទៅ។
សូមជម្រាបថា សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាលពី ខែឧសភាដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិនចំពោះការឃុំឃាំងនិងការធ្វើទារុណកម្មលើជនជាតិម៉ូស្លីមអ៊ុយហ្គ័រ នៅតំបន់ Xianjing ដែលជាទឹកដី នៅភាគពាយព្យប្រទេសចិនដែលជាកន្លែងដែលមានជនជាតិភាគតិចជាច្រើន រួមទាំងប្រជាជនតួកគីអ៊ុយហ្គ័រ រស់នៅ៕ប្រែសម្រួលៈ ណៃ តុលា