ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ១០នាក់ បាត់ខ្លួន ៤៦នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា មនុស្សស្លាប់នៅប្រទេសឥណ្ឌូនេស៊ី ដោយសារទឹកជំនន់ បានកើនឡើងយ៉ាងហោចណាស់ ១០នាក់មកហើយ ខណៈដែល ៤៦នាក់ទៀត កំពុងបន្តបាត់ខ្លួន។

មន្រ្តីទទួលបន្ទុកការិយាល័យ ស្រាវជ្រាវនិងជួយសង្រ្គោះដែល បដិសេធមិនបង្ហាញ អត្តសញ្ញាណបាននិយាយថា ក្រុមការងារជួយសង្គ្រោះកំពុង ពុះពារដើម្បីជួយស្វែងរកអ្នក ដែលកំពុងនៅក្នុងចរន្តទឹកដ៏ខ្លាំងនិង បានបង្ការការពារដល់អ្នកស្រុកនៅ Luwu Utara ឲ្យរួចផុតពីគ្រោះមហន្តរាយ ធម្មជាតិមួយនេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពដដែល បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះមនុស្ស រាប់ពាន់នាក់ ត្រូវបានគេបញ្ជូនទៅស្នាក់នៅ ជំរុំបណ្តោះអាសន្ន និងនៅក្នុងកន្លែងដែលមានសុវត្ថិភាព ជាងមុនដែលមានទីតាំងស្ថិតនៅក្នុង កន្លែងជាច្រើនននៅក្នុងតំបន់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top