ព័ត៌មានអន្តរជាតិ

លោក Mike Pompeo៖ ចង់ឃើញកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងម្ដងទៀត

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថានឹងបានឃើញ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មួយទៀតនៅឆ្នាំនេះ ប៉ុន្តែនៅតែមានការសង្ស័យថា តើវានឹងកើតឡើងឬទេ។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Pompeo បានលើកឡើងថាលោកមិនទាន់បានឃើញភស្តុតាងដែលថា ភាគីទាំងពីរអាចធ្វើឱ្យមានការរីកចម្រើន បានទេ ដោយនាំមេដឹកនាំប្រទេស ទាំងពីររួមគ្នា ធ្វើ សម្រាប់អ្វីដែលជាកិច្ចប្រជុំលើកទី ៤។

ដោយលើកឡើងពីជំហររបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីលទ្ធភាពនៃកិច្ចប្រជុំកំពូលមួយទៀត ដើម្បីពិភាក្សាពីការរំសាយ អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះ លោកបានបញ្ជាក់ថា“ យើងនឹងមិនមានកិច្ចប្រជុំកំពូលទេ យើងនឹងមិននាំយកលោកគីម និងប្រធានាធិបតី ត្រាំ មកជាមួយគ្នាទេលើកលែង តែមានអ្វីមួយ ដែលមេដឹកនាំទាំងពីរអាចសម្រេចបាន”៕ ដោយ ឈូក បូរ៉ា

To Top