ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃសុក្រនេះ ដោយភាគីទាំងពីរបានសម្ដែងការគាំទ្រ ចំពោះការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ និងបដិសេធភាពជាឯកតោភាគីរបស់អាមេរិក។
លោក វ៉ាង យី បានលើកឡើងថាការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ គឺជាអត្ថប្រយោជន៍នយោបាយ ដ៏ធំបំផុតនៃទំនាក់ទំនងចិន – រុស្ស៊ី។
បន្ទាប់ពីប្រទេសរុស្ស៊ី អនុវត្តការធ្វើប្រជាមតិមួយដោយជោគជ័យ កាលពីសប្តាហ៍មុន ប្រមុខរដ្ឋទាំងពីរបាននិយាយគ្នាទៅវិញ ទៅមកតាមទូរស័ព្ទដោយបានបញ្ជាក់ពីការគាំទ្រគ្នាយ៉ាងមុតមាំ និងសង្កត់ធ្ងន់ថា អ្នកទាំងពីរចាត់ទុកទំនាក់ទំនងចិន – រុស្ស៊ី ជាអាទិភាពអាទិភាពនៃគោលនយោបាយ ការបរទេសកំពូលនៃប្រទេសទាំងពីរ។
លោក វ៉ាង យី បានបន្ថែមទៀតថាភាគីទាំងពីរគួរតែអនុវត្តការមូលមតិគ្នាបន្ថែមទៀតដែលបានឈានដល់ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ រក្សាសន្ទុះនៃការផ្លាស់ប្តូរនៅគ្រប់កម្រិតពង្រឹងស៊ីជម្រៅប្រឆាំងនឹងជមងឺកូវីដ- ១៩ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់៕
ដោយ ឈូក បូរ៉ា