ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក បញ្ឈប់ការគាបសង្កត់ លើសហគ្រាសចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ទៅលើសហគ្រាសចិន ជាក់លាក់ដោយមិនសមហេតុផល បញ្ឈប់ការបំពានគំនិតសន្តិសុខជាតិ និងបញ្ឈប់ការជេរប្រមាថប្រទេសចិន។

 ការកត់សម្គាល់របស់លោកស្រី ហ៊ូ បានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថានឹងអនុវត្តបទប្បញ្ញត្តិនៅថ្ងៃទី១៣ ខែសីហា ដែលនឹងហាមឃាត់ទីភ្នាក់ងាររបស់ខ្លួន មិនឱ្យទិញឧបករណ៍និងសេវាកម្មពីក្រុមហ៊ុនណា ដែលប្រើផលិតផល ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន ចំនួន ៤ ផ្សេងទៀត។

 កំហុសដ៏ធំបំផុតរបស់ក្រុមហ៊ុន Huawei ចំពោះភ្នែកសហរដ្ឋអាមេរិកគឺថា ខ្លួនគឺជាក្រុមហ៊ុនចិន ដែលមានភាពជឿនលឿនជាងមុនកសន់តែខ្លាំងនៅក្នុងវិស័យ 5G៕

ដោយ ឈូក បូរ៉ា

To Top