វ៉ាស៊ីនតោន៖ ទំនាក់ទំនងរវាងចិន និងបស្ចិមប្រទេសកំពុងថមថយ យ៉ាងឆាប់រហ័ស ហើយនោះអាចមានផល ប៉ះពាល់ធ្ងន់ធ្ងរ ដល់ឋានៈរបស់ហុងកុង ដែលជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុពិភពលោក ។
ការវាយលុកចុងក្រោយបង្អស់ ចំពោះជំហរទីក្រុង បានកើតឡើងកាលពីថ្ងៃអង្គារនេះ នៅពេលដែលប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការគំរាមដកហូតទំនាក់ទំនង ពិសេសរបស់សហរដ្ឋអាមេរិក ជាមួយហុងកុង ដែលកាលពីមុនបានលើកលែង ទីក្រុងនេះ ពីពន្ធគយមួយចំនួន ក្នុងចំណោមបុព្វសិទ្ធិ ផ្សេងទៀត។
នៅក្នុងសុន្ទរកថា មួយនៅឯសេតវិមានលោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅឯសេតវិមានថា“ ឥឡូវនេះហុងកុង នឹងត្រូវបានប្រព្រឹត្តដូចគ្នា នឹងប្រទេសចិនដីគោកដែរ” ។
រដ្ឋបាល លោក ត្រាំ បានលើកឡើងជាបឋមថា ខ្លួននឹងផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ចំពោះ ទីក្រុងហុងកុង ជាច្រើនសប្តាហ៍មុន នៅពេលដែលប្រទេសចិន ចាប់ផ្តើមរៀបចំដាក់ឲ្យអនុវត្តច្បាប់ សន្តិសុខជាតិដ៏ធំមួយលើ ទីក្រុងហុងកុង។
ក្រុមអ្នករិះគន់ នៃច្បាប់លើកឡើងថា វាបានកាត់បន្ថយសេរីភាពខាងនយោបាយ និងច្បាប់ ដែលមានតាំងពីអង់គ្លេស បានប្រគល់អាណានិគមទៅឲ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧៕
ដោយ ឈូក បូរ៉ា