ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា រិះគន់លោក ត្រាំ ចំពោះការចង់បន្ថយកម្រិត កងទ័ពនៅកូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋមួយរូប បានរិះគន់រដ្ឋបាលលោក ត្រាំ នៅថ្ងៃសុក្រជាការឆ្លើយតប នឹងរបាយការណ៍ព័ត៌មាន ដែលថាសេតវិមាន កំពុងពិចារណាកាត់បន្ថយកម្រិត កងទ័ពអាមេរិក នៅកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន The Wall Street Journal មន្ទីរបញ្ចកោណបានបង្ហាញសេតវិមាន នូវជម្រើស សម្រាប់ការកាត់បន្ថយវត្តមាន របស់កងទ័ពសហរដ្ឋអាមេរិកនៅខែមីនា។

សមាជិកព្រឹទ្ធសភា Ben Sasse (R-NE) សមាជិកនៃគណៈកម្មាធិការជ្រើសរើសព្រឹទ្ធសភា ផ្នែកស៊ើបការណ៍សម្ងាត់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់លោកថា “អសមត្ថភាពជាយុទ្ធសាស្រ្តប្រភេទនេះ គឺជាកម្រិតចុះខ្សោយ ហេតុអ្វីពិបាកម៉្លេះ? ៕
ដោយ ឈូក បូរ៉ា

To Top