ហាណូយ៖ ក្រសួងការបរទេសវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមបានផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លារដល់ប្រទេសចិនដើម្បីគាំទ្ររដ្ឋាភិបាលនិងប្រជាជនរបស់ខ្លួន ដើម្បីដោះស្រាយផលវិបាកនៃទឹកជំនន់ និងការរញ្ជួយដីដែលបានបំផ្លាញនាពេលថ្មីៗនេះ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយនេះមានប្រភពចេញពីមិត្តភាពជាប្រពៃណី និងស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរញ្ជួយដី បានកើតឡើងនៅផ្នែកជាច្រើននៃប្រទេសចិន ចាប់តាំងពីដើមខែមិថុនា ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងខាតបង់ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។
ទឹកជំនន់តែមួយបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់ ឬបាត់ខ្លួន និងបានបង្ខំឲ្យ ប្រជាជនចំនួន ១៥ លាននាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងខែកក្កដា។ កន្លងមកនៅថ្ងៃទី ៧ ខែកក្កដាលោកនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានផ្ញើសារទៅសមភាគីចិនលោកនាយករដ្ឋមន្រ្តី លី ខឹឈាង ដើម្បីផ្តល់នូវការអាណិតអាសូរ ចំពោះការខាតបង់ដ៏ធំធេងក្នុងជីវិត និងទ្រព្យសម្បត្តិមនុស្ស៕
ប្រែសម្រួលៈ ណៃ តុលា