ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងលើសពី៣,៦លាននាក់

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមម៉ោង១២និង៣៤នាទីល្ងាច ម៉ោងសកល ត្រូវនឹងម៉ោង១៦និង៣៤នាទីម៉ោងសកល នៅថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៣,៦លាននាក់ហើយ ។

សាកលវិទ្យាល័យបានបញ្ជាក់ថា ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងដល់១៣៨.៦៤៩នាក់ ។

តួលេខបានបង្ហាញថា ក្រុងញ៉ូវយ៉ក ជាក្រុងនៅតែមានអ្នករងគ្រោះធ្ងន់ធ្ងរ ខ្លាំងជាងគេ ដែលមានអ្នកឆ្លងជំងឺ៤០១.៥៥១នាក់ ។ នៅមានបណ្តារដ្ឋផ្សេងៗទៀត មានករណីឆ្លងជំងឺកូវីដ១៩ រួមមាន រដ្ឋកាលីហ្វ័រនីញ៉ា ផ្លារីដា និងតិចសាស់ ហើយសេចក្តី រាយការណ៍បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺចំនួន៣៦៤.៨៣៥នាក់ និងមាន៣២៧.២៣៤នាក់ និងមានអ្នកឆ្លងជំងឺចំនួន៣០៨.៦១១នាក់ ។

បណ្តារដ្ឋដែលមានអ្នកឆ្លងជំងឺលើសពី១០០.០០០នាក់ រួមមាន រដ្ឋ New Jersey, Illinois, Arizona, Georgia, Massachusetts និងរដ្ឋ Pennsylvania ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top