បរទេស ៖ នៅថ្ងៃសៅរ៍នេះ មនុស្សយ៉ាងហោចណាស់ ១០០០០ នាក់ បានដើរក្បួន នៅក្នុងទីក្រុង Khabarovsk ភាគខាងកើត នៃប្រទេសរុស្ស៊ី ដើម្បីទាមទារឱ្យមានការដោះលែង អភិបាលខេត្ត ដ៏មានប្រជាប្រិយម្នាក់ ដែលត្រូវបានឃុំខ្លួន កាលពីសប្តាហ៍មុនពីបទសង្ស័យ ឃាតកម្មហើយវាត្រូវបានគេដឹងថា គឺជាការតវ៉ានៅសប្តាហ៍ទី២ មកហើយ ។
លោក Sergei Furgal សមាជិក នៃគណបក្សប្រជាធិបតេយ្យសេរី គឺជាអភិបាលនៃតំបន់ Khabarovsk ដែលលោកបានឡើង កាន់អំណាចតាំងតែពីឆ្នាំ ២០១៨ បន្ទាប់ពីបានផ្តួលគូប្រជែង មកពីគណបក្សរួបរួមរុស្ស៊ី ដែលកំពុងកាន់អំណាច ដែលគាំទ្រប្រធានាធិបតីវ្លាឌីមៀពូទីន។
គួរឲ្យដឹងដែរថា លោកFurgal ត្រូវបានគេឃាត់ខ្លួនទៅកាន់ទីក្រុង មូស្គូ កាលពីសប្តាហ៍មុន ដែលឥឡូវនេះគាត់ត្រូវ បានឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទ ប្រកាន់ពីបទពាក់ព័ន្ធ នឹងការរៀបចំ ឃាតកម្មលើពាណិជ្ជករ ជាច្រើននាក់កាលពី ១៥ ឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី