ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Erdogan និយាយថា សកម្មភាព របស់អេហ្ស៊ីប នៅលីប៊ី គឺមានភាពខុសច្បាប់

បរទេស ៖ វេបសាយអារ៉ាប់ Aljazeera នៅថ្ងៃសៅរ៍បានសរសេរថា ប្រធានាធិបតីតួកគី បានធ្វើការប្រកាសថ្កោលទោស ប្រទេសអេហ្ស៊ីប និង សហភាព អារ៉ាប់រួម ចំពោះការគាំទ្រ កងកម្លាំងនៅភាគខាងកើត ប្រទេសលីប៊ី បន្ទាប់ពីក្រុមកុលសម្ព័ន្ធ បានអំពាវនាវឱ្យរដ្ឋាភិបាល ក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងការធ្វើអន្តរាគមន៍។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការថ្កោលទោស ប្រទេស អេហ្ស៊ីប ព្រមទាំងសហភាព អារ៉ាប់រួម ឬUAE ចំពោះការគាំទ្រកម្លាំង ដែលមានមូលដ្ឋាន នៅភាគខាងកើត ប្រទេសលីប៊ី បន្ទាប់ពីប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah el-Sisi បានជួបជាមួយកុលសម្ព័ន្ធលីប៊ី ដែលបានជំរុញឱ្យទីក្រុងគែរ ក្នុងការធ្វើអន្តរាគមន៍ នៅក្នុងសង្គ្រាមមួយនេះ ។

គួរឲ្យដឹងដែរថា ប្រទេសតួកគី បានផ្តល់ជំនួយយោធា ដល់រដ្ឋាភិបាលលីប៊ី ដែលត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ នៅក្នុងជម្លោះលីប៊ី ខណៈដែលអេហ្ស៊ីបអារ៉ាប់រួម និងរុស្ស៊ី បានគាំទ្រសត្រូវរបស់ខ្លួន នៅក្នុងរដ្ឋបាលគូរប្រជែង ដែលមានមូលដ្ឋាន នៅភាគខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

To Top