ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅឥណ្ឌា និងនេប៉ាល់ បង្ខំឲ្យជម្លៀសពលរដ្ឋជិត ៤លាននាក់ និងតិចបំផុត ១៨៩នាក់បាត់បង់ជីវិត

ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋជិត៤លាននាក់ នៅរដ្ឋ Assam ស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា និងប្រទេសជាប់ព្រំប្រទល់ គឺនេប៉ាល់ បានត្រូវជម្លៀសខ្លួនចេញដោយសារ គ្រោះទឹកជំនន់ដ៏ខ្លាំងក្លា នារដូវវស្សានេះ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននាក់ កំពុងបាត់ខ្លួន ខណៈដែលអ្នកស្លាប់បានកើនឡើង យ៉ាងតិចបំផុត១៨៩នាក់ ។ ក្រុមមន្ត្រីរដ្ឋាភិបាលបាន បញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។

ក្រុមមន្ត្រីបាននិយាយថា លំហូនៃទឹកទន្លេ Brahmaputra ដែលបានតាមទីបេប្រទេសចិន ហើយប្រទេសឥណ្ឌា និងបង់ក្លាដេស បានបង្កការខូចខាតផលដំណាំជាច្រើន និងបង្កឲ្យមានល្បាប់ភក់ហូរច្រោះ ហើយពលរដ្ឋរាប់លាននាក់ ធ្វើការជម្លៀសខ្លួនចេញ ។

មន្ត្រីរដ្ឋាភិបាលប្រចាំរដ្ឋ ខាងលើបានបញ្ជាក់ថា មានពលរដ្ឋជាង ២,៧៥លាននាក់ នៅរដ្ឋ Assam ត្រូវបានជម្លៀសខ្លួនចេញ ដោយរលកខ្លាំងដែល បង្កឡើងពីគ្រោះទឹកជំនន់ គិតចាប់តាំងពីចុងខែឧសភា ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ កើនឡើងដល់ ៧៩នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ២នាក់ទៀត ត្រូវបានគេរាយការណ៍ ឲ្យដឹងកាលពីយប់មិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top