បរទេស ៖ លោកស្រី គីម យ៉ូជុង ត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងខែមេសា បន្ទាប់ពីអវត្តមាន ជាយូរមកហើយ របស់លោកគីម ជុងអ៊ុន ជាបងប្រុស ពីក្រសែភ្នែកសាធារណជន ដែលបានធ្វើឱ្យមានពាក្យ ចចាម អារ៉ាមថា លោកត្រូវបានផ្ដួលរំលំ នៅក្នុងរដ្ឋប្រហារ ដែលដឹកនាំដោយប្អូនស្រី របស់លោក ដែលត្រូវបានគេជឿថា ជាអ្នកបន្ទាប់ ដើម្បីដឹកនាំប្រទេស កូរ៉ខាងជើង ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្អូនស្រី របស់លោកគីមជុងអ៊ុន កំពុងត្រូវបានផ្លាស់ប្តូរ ទៅរកទីតាំង នៃអំណាចចុងក្រោយ ដែលអាចជួយឱ្យលោកស្រីផ្លាស់ប្តូរមេដឹកនាំកំពូល របស់ប្រទេសនេះ។ នេះបើតាមសម្តី របស់លោក Roy Calley អ្នកជំនាញកិច្ចការកូរ៉េខាងជើង។
លោក Calley ដែលបានមកធ្វើទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាងជាញឹកញាប់ និងបានសរសេរសៀវភៅ អំពីប្រទេសសម្ងាត់បំផុតមួយ នៅលើពិភពលោកបាន ប្រាប់សារព័ត៌មាន Daily Express ថា របាយការណ៍ថ្មីៗនេះ របស់សារព័ត៌មាន Daily NK ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយថា លោកស្រី គីម យូជុង បានក្លាយជាសមាជិកពេញ សិទ្ធិរបស់កូរ៉េខាងជើង គឺមានសារៈសំខាន់ខ្លាំងណាស់។
អ្នកជំនាញរូបនេះ បានកត់សម្គាល់បន្ថែមទៀតថា ការលើកកម្ពស់ស្ត្រីវ័យក្មេង អាចជាប់ទាក់ទងនឹងសុខភាព របស់លោកគីម ជុងអ៊ុន ។ លោក Calley បាននិយាយថា “ប្រសិនបើគាត់ (លោក គីម ជុងអ៊ុន) នៅរស់ដែលខ្ញុំនៅទេចោទសួរ ហើយនាងកំពុងខិតកាន់តែជិតទៅនឹងអំណាចចុងក្រោយ។ រឿងទាំងនេះកើតឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ដោយហេតុផល៕
ប្រែសម្រួលៈ ណៃតុលា