វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ Texas A&M University កំពុងធ្វើការផលិត សារធាតុប្រូតេអ៊ីន ដែលអាចទប់ស្កាត់ទៅនឹងវីរុស SARS-CoV-2 ផ្សំចេញពីកោសិការបស់មនុស្ស ដើម្បីការពារពលរដ្ឋ កុំឲ្យឆ្លងជំងឺកូវីដ១៩ នាពេលអនាគត ។ យោងតាមការប្រកាសឲ្យដឹងចុងក្រោយ របស់សាកលវិទ្យាល័យបានឲ្យដឹងដូច្នេះ ។
ក្រុមអ្នកស្រាវជ្រាវ កំពុងតែធ្វើការផលិត នូវសារធាតុប្រូតេអ៊ីន ដែលគេស្គាល់អត្តសញ្ញាណថា ជាអង់ទីគ័រ ដែលអាចវាយប្រហារ ទៅលើប្រូតេអ៊ីន របស់មេរោគ SARS-CoV-2 ដែលជាអ្នកចាប់យកនូវការបណ្តុំគ្នា និងទប់ស្កាត់វីរុសពីទីតាំងសំខាន់ៗ ដែលនៅផ្តុំគ្នា ហេតុដូច្នេះហើយ ធ្វើការរាំងខ្ទប់ដល់វីរុស ពីការជ្រៀតចូល និងឆ្លងចូលក្នុងកោសិកា របស់មនុស្ស ។
លោក Zivko Nikolov សាស្ត្រាចារ្យមកពីដេប៉ាឌឺម៉ង់ជីវសាស្ត្រ និងវិស្វកម្មកសិកម្ម នៅសាកលវិទ្យាល័យ Texas A&M University បានលើកឡើងថា “មានវីរុសរាប់រយ ដែលប្រឆាំងនឹងអង់ទីគ័រ នៅក្នុងប្លាស្មា ដោយប្រើប្រាស់សារធាតុប្រូតេអ៊ីន ដែលជាមធ្យោបាយ រហ័សបំផុត ដើម្បីស្វែងទីតាំងដ៏សមស្របមួយ យើងត្រូវតែលុបបំបាត់ជំងឺកូវីដ១៩” ។
ការសិក្សា គឺបានពីករណីលោក Kent Brantly ដែលជាវេជ្ជបណ្ឌិតជនជាតិ អាមេរិកាំងមួយរូប ដែលបានបរិច្ចាគនូវសារធាតុ ប្លាស្មារបស់គាត់ បន្ទាប់ពីបានរស់រានមានជីវិតពីជំងឺអេបូឡា ដើម្បីឲ្យអ្នកផ្សេងទៀតបានជាសះស្បើយឡើងវិញ ។ ការសិក្សាបានបញ្ជាក់ឲ្យដឹង ។
ក្រុមវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើន បានបញ្ជាក់អំពីអត្តសញ្ញាណអង់ទីគ័រ នៅក្នុងឈាមរបស់គាត់ ដែលអាចធ្វើឲ្យវីរុស អេបូឡា និងទប់ស្កាត់មិនឲ្យមេរោគបំបែកខ្លួន បាននាពេលខាងមុខនៅក្នុងខ្លួន របស់អ្នកជំងឺទំាងឡាយ ។
ក្រុមអ្នកស្រាវជ្រាវ កំពុងតែបង្កើតនូវសារធាតុប្រូតេអ៊ីន ទប់ទល់នឹងជំងឺកូវីដ១៩ ដែលអាចប្រើប្រាស់ដល់វិធានការ នៃការឆ្លើយតប របស់អង់ទីគ័រទៅនឹងវីរុស SARS-CoV-2 ដែលប្រូតេអ៊ីនបង្កប់ខ្លួន ដើម្បីជួយដល់ការផ្សំគ្នាឡើងវិញ នូវការបង្កើតបានអង់ទីគ័រ ទំាងនេះនាពេលអនាគត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា