សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ជិត៨០.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន ៧១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សរុបនាំឲ្យអ្នកស្លាប់ កើនឡើងដល់៧៩.៤៨៨នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនពលរដ្ឋដែលបានធ្វើតេស្តឃើញ លទ្ធផលវិជ្ជមាន នៃវីរុសកូរ៉ូណា បានកើនឡើងដល់២.០៩៨.៣៨៩នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញ មានអ្នកឆ្លងជំងឺថ្មី ចំនួន២៣.៥២៩នាក់ នៅក្នុងអំឡុងពេលដូចគ្នា ។
ប្រេស៊ីល ជាប្រទេសស្ថិតក្នុងលំដាប់លេខ២ ដែលផ្ទុះជំងឺខ្លាំងក្លាជាងគេ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកឆ្លង និងស្លាប់ ។
សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ គឺជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេស ដែលមានអ្នកស្លាប់ចំនួន១៩.៧៣២នាក់ និងអ្នកឆ្លងជំងឺ មានចំនួន៤១៥.០៤៩នាក់ បន្ទាប់មកមាន ក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកស្លាប់ចំនួន១២.១១៤នាក់ និងអ្នកឆ្លងមាន១៣៨.៥២៤នាក់ និងក្រុង Ceara មានអ្នកស្លាប់ចំនួន៧.១៧៨នាក់ និងមានអ្នកស្លាប់ចំនួន១៤៦.៩៧២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា