ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក បានបង្ហាញ ទិន្នន័យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងលើស១៤លាននាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។
អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១៤.០០៧.៧៩១នាក់ និងមានអ្នកស្លាប់ចំនួន៥៩៧.១០៥នាក់ គិតត្រឹមម៉ោង១០និង៣៥នាទីព្រឹក ត្រូវនឹងម៉ោង៨និង៣៥នាទីល្ងាច ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។
ស្ថានភាពថ្មីៗប្រចាំថ្ងៃ របស់អង្គការខាងលើ បានបញ្ជាក់ថា ក្នុងកំណត់ត្រាខ្ពស់ដែលមានអ្នកឆ្លងជំងឺ ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃសៅរ៍ មានចំនួន២៥៩.៨៤៨នាក់ ។
សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ចំនួន អ្នកឆ្លងជំងឺកើនឡើងប្រចាំថ្ងៃ៧១.៤៨៤នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៣.៥៤៤.១៤៣នាក់ ។
ប្រេស៊ីល និងឥណ្ឌា នៅតែស្ថិតក្នុងលំដាប់លេខ២ និងលេខ៣ដែលជាប្រទេសមានអ្នកឆ្លងជំងឺច្រើន ជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា