ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ក្មេងវ័យជំទង់ អាចចម្លងជំងឺកូវីដ១៩ ដល់អ្នកផ្សេងទៀត ច្រើនជាងមនុស្សពេញវ័យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមការសិក្សាថ្មីមួយ បានបោះពុម្ពផ្សាយដោយ មជ្ឈមណ្ឌលបង្កា និងត្រួតពិនិត្យជំងឺសហរដ្ឋអាមេរិក និងការឆ្លងជំងឺ បានឲ្យដឹងថា កុមារដែលមានអាយុចន្លោះពី១០ និង១៩ឆ្នាំ អាចឆ្លងជំងឺកូវីដ១៩ ដល់អ្នកផ្សេងទៀត ច្រើនជាងមនុស្សពេញវ័យ ។

ក្រុមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលវិភាគទៅលើារបង្ការោគ និងត្រួតពិនិត្យជំងឺកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកពាក់ព័ន្ធចំនួន៥៩.០៧៣នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន៥.៧០៦នាក់ ដែលបានរាយការណ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២៧ ខែមីនា ។

ក្នុងចំណោមអ្នកពាក់ព័ន្ធ ចំនួន១០.៥៩២នាក់ មាន១១,៨ភាគរយ មានជំងឺកូវីដ១៩ និងអត្រាឆ្លងខ្ពស់សម្រាប់កុមារ ជាងមនុស្សពេញវ័យ ។ នេះបើយោងតាមការសិក្សាបានឲ្យដឹងដូច្នេះ ។ ក្នុងចំណោមអ្នកមិនពាក់ព័ន្ធចំនួន៤៨.៤៨១នាក់ មាន១,៩ភាគរយមានជំងឺកូវីដ១៩ ។

ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញថា អត្រានៃអ្នកមានជំងឺកូវីដ១៩១៨,៦ភាគរយ ដែលអ្នកពាក់ព័ន្ធគឺកុមារ ដែលមានអាយុដល់ពេលសាលារៀន និងអ្នកពាក់ព័ន្ធទាប៥,៣ភាគរយ ដែលកុមារមានអាយុក្រោម ១ឆ្នាំដល់៩ឆ្នាំ នៅក្នុងថ្នាក់រៀនជិតដល់មធ្យមសិក្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top