ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្កើនទំនាក់ទំនង ជាមួយរុស្ស៊ី ខណៈកំពុងជាប់គាំង ជាមួយអាមេរិក

សេអ៊ូល៖ កាសែតសំខាន់ របស់កូរ៉េខាងជើង បានចុះផ្សាយរំលឹក អំពីទំនាក់ទំនងមិត្តភាព ជាមួយរុស្ស៊ី កាលពីថ្ងៃអាទិត្យ ក្នុងឱកាសខួបលើកទី ២០ នៃសេចក្តីប្រកាស ដ៏សំខាន់ របស់ប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី។

កាសែត The Rodong Sinmun ប្រចាំថ្ងៃរបស់គណបក្សពលករ កំពុងកាន់អំណាចកូរ៉េខាងជើង បានហៅសេចក្តីប្រកាសនេះថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយ នៅក្នុងទំនាក់ទំនង ប្រទេសទាំងពីរ ហើយថាចំណងទាក់ទងទ្វេភាគី នឹងពង្រឹងបន្ថែមទៀត តាមរបៀបមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអនុម័តសេចក្តីប្រកាសនេះ ក្នុងគោលបំណងធ្វើឱ្យ កិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ក្នុងដំណើរទស្សនកិច្ចលើកដំបូង នៅទីក្រុងព្យុងយ៉ាង នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០០៕

ដោយ ឈូក បូរ៉ា

To Top