ព័ត៌មានអន្តរជាតិ

កិច្ចចរចាព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ

ភ្នំពេញ៖ នាថ្ងៃទី២០ ខែកក្កដា លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញរៀបចំកិច្ចប្រជុំរួមគ្នាតាមVideo Conference និងបានប្រកាសរួមគ្នាថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានចុះផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា ប្រទេសទាំងពីរ បានបញ្ចប់កិច្ចចរចាព្រមព្រៀង ពាណិជ្ជកម្មសេរីដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ ទាំងនេះនឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការ កសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ភាគីទាំងពីរនឹងអនុវត្តតាមនីតិវិធី ក្នុងប្រទេសរៀងៗខ្លួន ខិតខំសម្រេចឲ្យបានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស។

កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩ ដំណើរការតែជាងពាក់កណ្ដាលឆ្នាំ ក៏ឈានដល់ការឯកភាពគ្នា នេះបានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនង ដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

To Top