បរទេស៖ប្រព័ន្ធការពារដែនអាកាសស៊ីរី នៅថ្ងៃចន្ទម្សិលមិញនេះ បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលថ្មីមួយ នៅពីលើរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី ហើយនេះជារលកថ្មីបំផុតនៃការវាយប្រហារ ដែលប្រភពស៊ើបការណ៍សម្ងាត់លោកខាងលិចនិយាយថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើឃ្លាំងគ្រាប់ផ្គត់ផ្គង់ដោយអ៊ីរ៉ង់ដ៏ធំមួយ នៅជាយរដ្ឋធានី។
ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរី បាននិយាយប្រាប់ថា មីស៊ីលអ៊ីស្រាអែល បានហោះរំលពីលើតំបន់ Golan Heights ប្រទេសស៊ីរី ជាទីដែលពួកគេធ្វើការវាយឆ្មក់នៅជុំវិញរដ្ឋធានី ហើយវីដេអូផ្សាយបន្តផ្ទាល់ បានបង្ហាញឲ្យឃើញថា មានការផ្ទុះនៅខាងលើរដ្ឋធានីនៃប្រទេសស៊ីរីនោះ។
ចំណែកមន្ត្រីនាំពាក្យយោធាស៊ីរីមួយរូប ត្រូវបានដកស្រង់សម្តីផ្សាយតាមទូរទស្សន៍ថា ប្រព័ន្ធការពារដែនអាកាសបានរារាំងមីស៊ីលភាគច្រើន ដែលផ្តោតគោលដៅលើតំបន់នៅជាយទីក្រុងដាម៉ាស់ ជាកន្លែងដែលអ៊ីស្រាអែលធ្លាប់បានវាយប្រហារកាលពីមុន៕