ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី០២រូប របស់ប្រេស៊ីល រកឃើញថា មានផ្ទុកវីរុសកូរ៉ូណា

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា សមាជិកចំនួន០២រូប ដែលបម្រើការនៅគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ពួគេមានផ្ទុកវីរុសកូរ៉ូណា ដែលបានរកឃើញកាលពីថ្ងៃចន្ទ ។

មន្ត្រីមន្ត្រីក្រសួងអប់រំ Milton Ribeiro និងរដ្ឋមន្ត្រីក្រសួងប្រជាពលរដ្ឋ Onyx Lorenzoni បានប្រកាសថា ការធ្វើតេស្តរបស់ពួកគេ មានលទ្ធផលវិជ្ជមាន ។ ពួកគេ ចាប់ផ្តើមធ្វើការព្យាបាលភ្លាមៗ ហើយនឹងបន្តធ្វើការងារនៅផ្ទះ ។

គួរបញ្ជាក់ថា លោក Bolsonaro ប្រធានាធិបតីប្រេស៊ីល មានរោគសញ្ញាបញ្ជាក់អំពីជំងឺកូវីដ១៩ដែលមានរយៈពេល ១០ថ្ងៃមកហើយ និងបានទទួលការតាមដានយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យរបស់គាត់នៅរដ្ឋធានីប្រេស៊ីលឡា ដោយមិនមានអ្វីពិបាកនោះទេ ។

លោក Lorenzoni បានលើកឡើងតាមរយៈ Twitter ថា គាត់បានចេញរោគសញ្ញាដំបូង កាលពីថ្ងៃព្រហស្បតិ៍ និងបានចាប់ផ្តើមធ្វើការព្យាបាល កាលពីថ្ងៃសុក្រ នៅថ្ងៃដដែលនេះ គាត់បានធ្វើតេស្ត រួមមាន azithromycin, invermectin និង chloroquine ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់ លេខ២លើពិភពលោក ដែលមានអ្នកឆ្លង និងស្លាប់ច្រើនបំផុតដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺប្រមាណ២,១លាននាក់ និងស្លាប់៨០.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top