ព័ត៌មានអន្តរជាតិ

អាមេរិក ប្រារព្ធធ្វើសមយុទ្ធជើងទឹក ជាមួយសម្ពន្ធមិត្តនៅអាស៊ី ស្របពេលមានភាពតានតឹងជាមួយចិន

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមរិក នឹងធ្វើសមយុទ្ធយោធាចំនួន ពីរ នៅតំបន់ដែនទឹកអាស៊ី នាសប្ដាហ៍នេះ ដោយមានការចូលរួមពីប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា។

សមយុទ្ធនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រជែងគ្នា ផ្នែកយោធារវាងសហរដ្ឋអាមេរិកនិងចិន កំពុងតែកើនកម្តៅខ្លាំងឡើង និងក្រោយប៉ុន្មានថ្ងៃបន្ទាប់ សហរដ្ឋអាមេរិកបាននិយាយប្រាប់ថា ការអះអាងកម្មសិទ្ធិ នៅក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនស្របច្បាប់នោះឡើយ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹង សមយុទ្ធយោធាបែបនេះ និងបាននិយាយថា ការបដិសេធរបស់អាមេរិក ចំពោះការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង បានបង្កឲ្យមានភាពតានតឹងកើនឡើង និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top