សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង នឹងធ្វើសន្និសីទជាតិ ស្តីពីអតីតយុទ្ធជនសង្គ្រាម ដើម្បីអបអរខួបលើកទី ៦៧ នៃការបញ្ចប់ នៃសង្គ្រាមកូរ៉េ នៅឆ្នាំ ១៩៥០-៥៣ ។
សង្គ្រាមកូរ៉េ បានបញ្ចប់ ដោយបទឈប់បាញ់ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបន្សល់ទុកសង្គ្រាមបច្ចេកទេស រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅក្នុងស្ថានភាពនៃសង្គ្រាមនេះ។
កូរ៉េខាងជើង បានហៅសង្គ្រាមនេះថា ជាសង្គ្រាមរំដោះជាតិមាតុភូមិ និងបានកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខា លើបទឈប់បាញ់ជាទិវាជ័យជំនះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានចុះផ្សាយថា“ សន្និសីទអតីតយុទ្ធជនជាតិលើកទី ៦ នឹងត្រូវបានធ្វើឡើងនៅទីនេះ ក្នុងឱកាសខួបលើកទី ៦៧ នៃជ័យជំនះរបស់ប្រជាជនកូរ៉េ នៅក្នុងសង្គ្រាម រំដោះជាតិមាតុភូមិដ៏អស្ចារ្យ”៕ ដោយ៖ ឈូក បូរ៉ា