បរទេស៖ ប្រទេសចិន កំពុងតែពិចារណា បិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងវូហាន នេះបើយោងតាមអ្នកដឹងដោយផ្ទាល់ ពីបញ្ហានោះ នៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយប្រាប់ប្រទេសចិន ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហ៊ូស្តុន។
នៅពេលភ្លាមៗនេះ ក្រសួងការបរទេសចិន នៅមិនទាន់ឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ ប៉ុន្តែនាព្រឹកថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយ បានធ្វើការព្រមាន ចំពោះភាពអាចមានការសងសឹកវិញ ជុំវិញការសម្រេចចិត្ត របស់អាមេរិកបិទស្ថានកុងស៊ុលចិន។
ចំណែកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងប៉េកាំង នៅពេលភ្លាមៗនេះ ក៏បានទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះសំណើ សុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងរឿងនេះនៅឡើយនោះដែរ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង