យូអិន៖ សម្រាប់គេហទំព័រ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា អង្គការសហប្រជាជាតិ បានផ្តល់ការលើកលែងការ ដាក់ទណ្ឌកម្មជាបណ្តោះអាសន្ន សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងមួយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង កំចាត់មេរោគរបស់កូរ៉េខាងជើង។
ការស្រាវជ្រាវសហប្រតិបត្ដិការសេដ្ឋកិច្ចកូរ៉េ ត្រូវបានផ្តល់ការលើកលែង ចំពោះ “ចូលរួមសកម្មភាពមនុស្សធម៌ សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឆ្ពោះទៅការការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩”។
ការលើកលែងនេះអនុញ្ញាតឱ្យ អង្គការនេះនាំយកម៉ាស៊ីនថតរូបភាពកម្ដៅ ចំនួន ២០ គ្រឿងចូលទៅក្នុង ប្រទេសកូរ៉េខាងជើង និងចែកចាយវាទៅកន្លែង សាធារណៈរួមទាំងសាលារៀន កំពង់ផែ និងមន្ទីរពេទ្យ ក្នុងខេត្តភាគខាងជើងក្រុងព្យុងយ៉ាង របស់ខ្លួនដើម្បី “កំណត់ករណីនៃការ ឆ្លងមេរោគតាមសហគមន៍” ៕
ដោយ ឈូក បូរ៉ា
