បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ឧទ្ធម្ភាគចក្ររបស់ប្រទេស កូឡំប៊ីមួយគ្រឿង បានធ្លាក់នៅថ្ងៃនេះ ហើយបណ្តាលឲ្យមានអ្នកស្លាប់ យ៉ាងហោចណាស់៩នាក់ និងរបួស៦នាក់ផង។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់យោធាកូឡំប៊ី បានបង្ហោះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ជាសំណាងអាក្រក់បំផុត សម្រាប់ប្រទេស ដោយហេតុការណ៍គ្រោះថ្នាក់ បានធ្វើឲ្យជីវិតមនុស្ស៩នាក់បាត់បង់ជីវិត។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រប្រភេទ UH-60 Black Hawk បានធ្វើដំណើរជាមួយនឹង មនុស្សសរុប១៧នាក់ ហើយកំទេចកំទីរបស់វាត្រូវបាន គេរកឃើញនៅក្នុងទន្លេ Inirida ភាគអាគ្នេយ៍ នៃប្រទេសខណៈដែលការស៊ើបអង្កេត នៅកំពុងធ្វើនៅឡើយមិនទាន់ អាចកំណត់ច្បាស់នៅឡើយនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី