ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតជាន់ខ្ពស់ ៖ អាមេរិកនិងចិន អាចនឹងនៅតែ សហការគ្នា ស្តីពីបញ្ហាកូរ៉េខាងជើង

បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងប្រទេសចិន អាចនឹងនៅតែធ្វើការងាររួមគ្នា ប្រឆំាងការអភិវឌ្ឍ អាវុធប្រល័យលោក របស់ប្រទេសកូរ៉េខាងជើង បើទោះជាមានភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ក៏ដោយ។

អនុរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Stephen Biegun បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធប្រល័យលោក របស់ប្រទេសកូរ៉េខាងជើង និងកម្មវិធីមីស៊ីលផ្លោង ធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ក្នុងសន្តិភាព និងស្ថិរភាពរួមគ្នារបស់យើង នៅលើឧបទ្វីបកូរ៉េ ។ ប្រទេសចិនបានយល់ព្រមថា កិច្ចការការទូត គឺជាមធ្យោបាយជាទីពេញចិត្ត ចំពោះការដោះស្រាយបញ្ហាបំបាត់ អាវុធនុយក្លេអ៊ែកូរ៉េខាងជើង” ។

ប្រទេសចិនបានកាត់បន្ថយជំនួញ ជាមួយកូរ៉េខាងជើង និងបង្កើនការប្រឹងប្រែងជំរុញ ទីក្រុងព្យុងយ៉ាងឲ្យចូលរួមជួប សហរដ្ឋអាមេរិក លើដំណើរការការទូត ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាព ចំពោះមនុស្សទាំងអស់ ដែលរស់នៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង

To Top