ព័ត៌មានអន្តរជាតិ

ការនាំចេញប្រេងចម្រាញ់របស់ចិន និងរុស្ស៊ី ទៅកាន់កូរ៉េខាងជើង ធ្លាក់ចុះដោយសារជំងឺរាតត្បាត

សេអ៊ូល៖ យោងតាមរបាយការណ៍មួយ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបង្ហាញថា ផលិតផលប្រេងចម្រាញ់ពីប្រទេសចិន និងរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះនៅត្រីមាសទី៣ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងការអនុវត្តការ ដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ប្រទេសចិន បានផ្តល់នូវផលិតផល ប្រេងចម្រាញ់សរុបចំនួន ២ ៨២០ តោនទៅឱ្យប្រទេសកូរ៉េខាងជើង ក្នុងអំឡុងខែមករា – មិថុនាពោលគឺធ្លាក់ចុះពី ៧៦០២ តោនកាលពីឆ្នាំកន្លងមក។

ប្រទេសចិនផ្គត់ផ្គង់ ៣៩៧ តោនក្នុងខែមករា ដែលធ្លាក់ចុះដល់ ១៣២ តោននិង ១២ តោនរៀងគ្នាក្នុងខែកុម្ភៈ និងមីនា។ របាយការណ៍បានបង្ហាញថានៅក្នុងខែមេសា គ្មានការដឹកជញ្ជូនប្រេង ត្រូវបានគេកត់ត្រាទុកឡើយ ទោះបីជាវាបានស្ទុះឡើងវិញដល់ ១.២៧៣ តោននិង ១.០០៧ តោននៅក្នុងខែឧសភា និងមិថុនាក៏ដោយ។

គេហទំព័រដដែលបានបង្ហាញថា ក្នុងអំឡុងពេលដូចគ្នានេះ ការផ្គត់ផ្គង់ផលិតផលប្រេង ចម្រាញ់របស់រុស្ស៊ី ដល់កូរ៉េខាងជើង ច្រើនជាងពាក់កណ្តាលឆ្នាំមុន ដែលមានរហូតដល់ទៅ ១១៤៨២ តោន ៕

ដោយ ឈូក បូរ៉ា

To Top