បរទេស៖ យន្តហោះអាមេរិកមួយគ្រឿង បានហោះជិតឆ្នេរសមុទ្រចិនកាលពីថ្ងៃ ព្រហស្បតិ៍ ហើយត្រូវបានព្រមានដោយកម្លាំងចិន ដែលជាអ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្ត មិនដែលស្ទាក់ស្ទើរក្នុងការបង្ហាញអាកប្បកិរិយា ឈ្លានពាននៅពេលយន្តហោះនោះជារបស់ចិន។
យោងតាមសារព័ត៌មាន SPUTNIK ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា វាជាការផ្លាស់ប្តូរប្រយោគពីព័ត៌មានធម្មតា៖ យន្តហោះអាមេរិកវង្វេងផ្លូវនៅជិតដែនអាកាសចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយទទួលបានការព្រមានយ៉ាងម៉ឺងម៉ាត់ពីកងកម្លាំងចិន ឱ្យថយក្រោយវិញ។
យន្តហោះអាមេរិកត្រូវបានគេព្រមានថា «នេះគឺជាកងទ័ពអាកាសចិនដែល កំពុងយាម អ្នកកំពុងខិតជិតដែនអាកាសចិនហើយ។ ផ្លាស់ប្តូរទិសដៅរបស់អ្នកភ្លាមៗ ឬអ្នកនឹងត្រូវបានស្ទាក់ចាប់»។ ប្រែសម្រួលៈ ណៃ តុលា
