បរទេស៖ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ប៉ូលីសនិងកងកម្លាំង សន្តិសុខសហរដ្ឋអាមេរិក មិនត្រូវប្រើប្រាស់កម្លាំងមិនសមស្រប ទៅលើអ្នកតវ៉ា និងអ្នកសារព័ត៌មាន នៅក្នុងទីក្រុងអាមេរិកនានា ដែលរួមមានទាំងនៅទីក្រុង Portland ឬក៏មិនត្រូវឃាត់ខ្លួនពពួកគេ ដោយមិនស្របច្បាប់នោះឡើយ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់និងកងកម្លាំងសហព័ន្ធ ត្រូវតែអាចកំណត់អត្តសញ្ញាណបាន ដែលធ្វើឲ្យពួកគេមានករទទួលខុសត្រូវ ចំពោះហេតុការណ៍ រំលោភបំពានណាមួយ។
លោកស្រី Liz Throssell ជាមន្ត្រីនាំពាក្យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅទីក្រុងហ្សឺណែវដូច្នេះថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រជាជនអាច ធ្វើការតវ៉ាដោយសន្តិវិធី ដែលប្រជាជនមិនទទួលរង ការប្រើកម្លាំងមិនចាំបាច់ មិនសមស្រប ឬក៏មានភាពរើសអើង” ៕
ប្រែសម្រួល៖ ប៉ាង កុង