បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយថា ការថ្លែងសុន្ទរកថា របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ស្តីពីប្រទេសចិន មិនបានយកចិត្តទុកដាក់ចំពោះការពិត និងពោរពេញទៅដោយភាព លំអៀងខាងមនោគមវិជ្ជា។
លោក វ៉ាង វែនប៊ីន ជាមន្ត្រីនាំពាក្យមួយរូប ឲ្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិនបានជំរុញសហរដ្ឋអាមេរិក ឲ្យបោះបង់ចោលស្មារតីសង្គ្រាមត្រជាក់។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយដែលថ្លែង នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្ត ត្រូវតែប្រើប្រាស់មធ្យោបាយច្នៃប្រឌិត និងប្រកបដោយភាពការពារ ជំរុញឲ្យបក្សកុម្មុយនិស្តចិន ផ្លាស់ប្តូរផ្លូវដើររបស់ខ្លួន ដោយហៅវាថា ជាបេសកកម្មសម័យ កាលរបស់យើង ៕
ប្រែសម្រួល៖ ប៉ាង កុង