ព័ត៌មានអន្តរជាតិ

ទស្សនាវដ្តី Lancet៖ ពិភពលោក គប្បីរៀនសូត្រពីប្រទេសចិន ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា  យោងបទវិចារណកថាដែបានចុះផ្សាយចុងក្រោយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ  The Lancet បានឲ្យដឹងថា ប្រទេសចិន បានគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ១៩ ហើយពិភពលោកគប្បីរៀនសូត្រ ពីភាពជោគជ័យរបស់ប្រទេសចិន ដេលបានគ្រប់គ្រងការផ្ទុះឆ្លងរាលដាលជំងឺបាន ។

បទវិចារណកថា បានដាក់ថា ការបង្ហាញពីការឆ្លើយតបរបស់ប្រទេសចិន ដើរតួយ៉ាងសំខាន់សម្រាប់ការស្រាវជ្រាវក្នុងស្រុក និងសមត្ថភាពសុខភាពសាធារណៈ ។

អត្ថបទនោះបានចុះផ្សាយទៀតថា ក្រុមអ្នកវិទ្យាសាស្ត្រចិន មានសមត្តិភាពដែលអាចបញ្ជាក់អំពីអត្តសញ្ញាណនៃវីរុស ហើយបានចែករំលែកទិន្នន័យជាអន្តរជាតិភ្លាមៗ បន្ទាប់ពីមានការផ្ទុះឡើងជំងឺកូវីដ១៩ ។

នៅចុងខែមករា ក្រុមវេជ្ជបណ្ឌិតមកពីប្រទេសចិន បានបង្ហាញនូវការវិនិច្ឆ័យរបស់អ្នកជំងឺដែលកើតជំងឺកូវីដ១៩ ដោយការឆ្លងជំងឺពីម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈហ្ស៊ែន និងជាជំងឺឆ្លងរាតត្បាត ដោយព្រមានដល់ពិភពលោក អំពីការគំរាមកំហែងរបស់ជំងឺកូវីដ១៩ ដែលទស្សនាវដ្តី The Lancet បានចុះផ្សាយ ។

ប្រទេសចិន ក៏បានធ្វើការស្រាវជ្រាវទៅលើវ៉ាក់សាំង ដោយការសន្យាពីលទ្ធផលដែលបានធ្វើការវិនិច្ឆ័យនៅគ្រាដំបូងនៃការលាយបញ្ចូលគ្នាដែលមានវីរុសចំនួន៥ប្រភេទ សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ដែលបានផលិតវ៉ាក់សាំងឡើងនៅក្នុង ប្រទេសចិន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top