បរទេស៖ អូស្ត្រាលីបានចូលរួមជាមួយអាមេរិកនិយាយថា ការអះអាងកម្មសិទ្ធិដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន មិនស្របតាមច្បាប់អន្តរជាតិ ហើយនេះគឺជាសេចក្តីប្រកាសមួយ ដែលនឹងធ្វើឲ្យទីក្រុងប៉េកាំងខឹង និងធ្វើឲ្យតានតឹងឡើង ក្នុងចំណងមិត្តភាពដែលកំពុងតែធ្លាក់ចុះរបស់ប្រទេសទាំងពីរ។
នៅក្នុងសេចក្តីប្រកាសមួយ ដែលចេញនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនក៏បដិសេធការអះអាងកម្មសិទ្ធិដែនសមុទ្រចិន នៅជុំវិញកោះមានជម្លោះលើដែនសមុទ្រចិនខាងត្បូង ដោយសារវាមិនស្របទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ដែនសមុទ្រ។
គួរបញ្ជាក់ថា នៅក្នុងខែនេះ សហរដ្ឋអាមេរិក បានច្រានចោលការអះអាងកម្មសិទ្ធិធនធានតំបន់ឆ្នេររបស់ដែនសមុទ្រចិនខាងត្បូង បង្កឲ្យមានការថ្កោលទោសរិះគន់ពីប្រទេសចិន ដែលនិយាយថា ការជំហរសហរដ្ឋអាមេរិកនេះ បង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង
