បរទេស៖ កងទ័ពថៃ ៦ នាក់ ដែលបានវិលត្រឡប់មកពីហ្វឹកហាត់នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះគឺស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Natthapon Srisawat ប្រធានមជ្ឈមណ្ឌលរដ្ឋបាលស្ថានជំងឺកូវីដ១៩ របស់កងទ័ពកាលពីម្សិលមិញបានផ្តល់ព័ត៌មានលម្អិតអំពីទាហានបន្ទាប់ពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពរដ្ឋបាលកូវីដ១៩ (CCSA) កាលពីម្សិលមិញបានប្រកាសករណីថ្មីចំនួន ១០ ដែលបានបញ្ជាក់រួមទាំងទាហានថៃដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។
យោងតាម CCSA ក្នុងចំណោមករណីថ្មីនេះ គឺអ្នកដែលវិលត្រឡប់មកពីប្រទេសស៊ូដង់ ប៉ាគីស្ថាន អាល្លឺម៉ង់ និងហូឡង់ព្រមទាំងទាហានទាំង ៦ នាក់ មកពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា