បាងកក៖ រដ្ឋាភិបាលថៃ ត្រូវបានជំរុញនៅថ្ងៃសៅរ៍នេះឲ្យបើកច្រកព្រំដែនភាគខាងជើងឡើងវិញ ដើម្បីអនុញ្ញាតឱ្យការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ចាប់ផ្តើមឡើងវិញចាប់ពីខែក្រោយ។
លោក Pakaimas Vierra អនុប្រធានសភាពាណិជ្ជកម្មខេត្តឈៀងរ៉ៃ បានអំពាវនាវឱ្យអាជ្ញាធរពិចារណា ជាបន្ទាន់ដើម្បីបើកច្រកទ្វារព្រំដែននៅក្នុងស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ ឱ្យបានឆាប់នៅខែក្រោយ។
ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងស្រុក Mae Sai និងសង្កាត់ Tachileik ក្នុងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា បានបញ្ឈប់ចាប់តាំងពីច្រកទ្វារព្រំដែនត្រូវបានបិទជាបណ្តោះអាសន្នកាលពីខែមីនា ក្រោមវិធានការប្រឆាំងនឹងជំងឺរាតត្បាត និងការបិទទ្វាររបស់ប្រទេសថៃលើវិស័យពាណិជ្ជកម្ម៕
