ព័ត៌មានអន្តរជាតិ

បារាំងនឹងតេស្ត រាល់អ្នកដំណើរ មកពីប្រទេស១៦ ដែលមានការឆ្លងកូវីដ១៩ ខ្លាំងបំផុត

ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាចាប់ពីថ្ងៃទី១ ខែសីហា ទៅប្រទេសបារាំង នឹងដាក់ការអនុវត្តថ្មីមួយ ដែលចាំបាច់ត្រូវតែធ្វើតេស្ត ទៅលើអ្នកដំណើរទាំងឡាយណា ដែលមានប្រភពមកពី ប្រទេសចំនួន១៦ កំពុងមានកម្រិត រីករាលដាលខ្លាំង នៃវិរុសកូវីដ១៩។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី បារាំង Jean Castex កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបន្ថែមទៀតថាប្រទេសបារាំង បានត្រៀមផែនការរួចរាល់ ហើយដែលមានឈ្មោះថា ការពង្រឹករក្សាអនាម័យ នៅតាមព្រំដែនរបស់ប្រទេស ក្នុងអំឡុងពេលដែលកូវីដ១៩ និងការរីករាលដាល មិនទានស្រាកស្រាន នៅឡើយនោះ។

គួរឲ្យដឹងដែរថា បណ្តាប្រទេសទាំង១៦នោះរួមមាន ប្រទេសអាមេរិក ប្រទេសប្រេស៊ីល ប្រទេសឥណ្ឌា ប្រទេសអាល់ហ្ស៊េរី ប្រទេសបារ៉ែន ប្រទេសអ៊ីស្រាអ៊ែល ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសគុយវ៉ែត ប្រទេសកាតា សហភាពអារ៉ាប់រួម ប្រទេសអូម៉ង់ ប្រទេសប៉េរូ ប្រទេសស៊ែប ប្រទេសតួកគី និងប្រទេសម៉ាដាហ្គាស្កា ៕

ប្រែសម្រួល៖ស៊ុនលី

To Top