ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៤រ៉ិចទ័រ វាយប្រហារមកលើកោះហ្វីជី ។
យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៤រ៉ិចទ័រ បានអង្រួននៅលើតំបន់ហ្វីជី នៅវេលាម៉ោង២២និង៣៥នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ៥៦៥,៩៥គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២០.៤៦៨៦ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៧៨.៤០៦១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។
ក្រោយពីមានគ្រោះរញ្ជួយដីកើតឡើង មិនទាន់មានការចុះផ្សាយលម្អិតអំពីការរងគ្រោះ និងខូចខាតអស់ប៉ុន្មាននៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
