បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាននិយាយនៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើង បានបើកកិច្ចប្រជុំការិយាល័យ នយោបាយ បន្ទាន់មួយ ក្រោយមនុស្សម្នាក់ត្រូវគេ សង្ស័យថា មានឆ្លងមេរោគកូរ៉ូណា បានវិលត្រឡប់មកពី ប្រទេសកូរ៉េខាងត្បូង ក្រោយឆ្លងព្រំដែន ដោយខុសច្បាប់ នៅក្នុងែនេះ។
ប្រសិនបើត្រូវបានបញ្ជាក់ វានឹងជាករណីមេរោគកូរ៉ូណា ដំបូងដែលទទួលស្គាល់ ជាផ្លូវការ ដោយអាជ្ញាធរកូរ៉េខាងជើង ដែលមកទល់ពេលបច្ចុប្បន្ននេះ បាននិយាយប្រាប់ថា ប្រទេសខ្លួន មិនករណីមេរោគកូរ៉ូណានោះទេ។
ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានប្រកាសភាពអាសន្ន និងបានដាក់បម្រាមគោចរនៅទីក្រុង Kaesong ដែលស្ថិតនៅតាមព្រំដែន ដោយហៅវាថា ជាស្ថានភាពសំខាន់មួយ ដែលមេរោគអាក្រក់នោះ អាចនឹងនិយាយបានថា បានចូលទៅក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង