ព័ត៌មានអន្តរជាតិ

ទីក្រុងវៀតណាម ដាក់ច្បាប់គម្លាត ទំនាក់ទំនងសង្គមជាថ្មី ក្រោយមានករណី ឆ្លងមេរោគក្នុងតំបន់ដំបូង ក្នុងពេលជាច្រើនខែ

បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ បានចេញជាថ្មីនូវចំណាត់ការ គម្លាត់ទំនាក់ទំនងសង្គម ក្នុងទីក្រុង Danang នាថ្ងៃអាទិត្យនេះ ក្រោយករណីមេរោគកូរ៉ូណា ដែលឆ្លងជាលើកទីពីរក្នុងតំបន់ ត្រូវបានគេរកឃើញ គឺមានរយៈពេលជាង ៣ខែ បន្ទាប់ពីគ្មានករណីថ្មីណាមួយ ត្រូវបានរាយការណ៍ក្នុងប្រទេស ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់ជាប្រកាសអាសន្នឡើងវិញ ក្រោយរដ្ឋាភិបាលបានធ្វើការ បញ្ជាក់កាលពីថ្ងៃសៅរ៍ អំពីករណីឆ្លងក្នុងសហគមន៍ជាលើកទី១ គិតចាប់តាំងពីខែមេសាមក ហើយករណីមួយផ្សេងទៀត នៅថ្ងៃអាទិត្យ ដែលករណីទាំងពីរនេះ គឺកើតមានក្នុងទីក្រុង Danang ជាតំបន់ទេសចរណ៍មួយកន្លែងក្នុងប្រទេស ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរនៅមិនទាន់ផ្តល់ សេចក្តីលម្អិតបន្ថែមទៀត អំពីរបៀបដែលការឆ្លងជម្ងឺទាំងពីរ ករណីនេះបានកើតមានឡើង និងមិនបាននិយាយថាតើពួកវា មានជាប់ពាក់ព័ន្ធនឹងគ្នាដែរ ឬក៏អត់នោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top